ហេតុអ្វីការថតរូបដោយប្រើភ្លើង LED Flash លើស្មាតហ្វូនត្រូវបានកាត់បន្ថយ?
ជាក់ស្តែង យើងសង្កេតឃើញថា សឹងតែគ្រប់ស្មាតហ្វូនទៅហើយ ចាប់តាំងពីកម្រិតមធ្យម កម្រិតបង្អួរ និងឈានមកកម្រិតកំពូល ដែលសុទ្ធទទួលបានបំពាក់នូវភ្លើង LED Flash នៅក្បែរកាមេរ៉ាខាងក្រោយ ដើម្បីជំនួយដល់ការថតរូបនៅកន្លែងដែលមានពន្លឺទាប ឬការថតរូបនៅប្លង់ពេលយប់ ជាដើម។ ប៉ុន្តែនៅពេលបច្ចប្បន្ននេះ ការថតរូបដោយប្រើភ្លើង LED Flash សម្រាប់ជំនួយ គឺត្រូវបានការបន្ថយអស់ច្រើន មិនសូវមានអ្នកប្រើវាទៀតនោះទេ ជាពិសេសលើស្មាតហ្វូនលំដាប់កំពូលៗ។ មូលហេតុអ្វីទៅ?
ជាការពិតណាស់ ដោយសារបច្ចេកវិទ្យាពីមួយជំនាន់ទៅមួយជំនាន់ កាន់តែមានការរីកចម្រើន ឯអ្នកអភិវឌ្ឍន៍វិញនោះ ចេះតែរកឃើញវិធីសាស្ត្រល្អៗ សម្រាប់ជំនួយដល់ការប្រើប្រាស់លើស្មាតហ្វូន យើងក៏បានឃើញថា ការថតរូបចេញពីកាមេរ៉ាក្រោយ ដោយបើក ភ្លើង LED Flash ត្រូវបានកាត់បន្ថយច្រើន មិនដូចពីមុននោះទេ។ តួយ៉ាង ដូចនៅលើស្មាតហ្វូនកំពូលៗមួយចំនួន គឺមានភ្ជាប់មកជាមួយមុខងារថ្មី ដោយវាអនុញ្ញាតអោយអ្នកប្រើប្រាស់ទាំងអស់ ទទួលបានរូបភាពមានពន្លឺជះចូល ដូចបន្ថែមថ្ងៃ សម្រាប់ការថតក្នុងប្លង់ដែលមានពន្លឺតិច ឬនៅប្លង់ពេលយប់ ជាដើម ដូចជានៅលើទូរសព្ទ Google មានមុខងារ Night Sight, នៅលើ OnePlus មានមុខងារ Nightscape និងខាង Samsung & Huawei មានមុខងារ Night Mode ដោយមិនចាំបាច់ខ្លាំង នឹងត្រូវការ LED Flash អីទៀតនោះដែរ។ ដោយសារតែមុខងារទាំងនេះ ហើយទើបជាមូលហេតុនាំអោយការថតរូបដោយប្រើភ្លើង LED Flash ត្រូវបានការបន្ថយអស់ច្រើន។
ទោះយ៉ាងណាក៏ដោយ វាមិនមែនមានន័យថា អោយតែមានមុខងារទាំងនេះហើយ អ្នកដែលនិយមថតរូបពេលយប់ ឈប់ត្រូវការបើកភ្លើង LED Flash ទេ ព្រោះករណីខ្លះ វាទាមទារអោយយើងត្រូវតែបើកប្រើភ្លើងជំនួយ និងជាពិសេស សម្រាប់ស្មាតហ្វូនគ្មានមុខងារទាំងនោះ។ ប៉ុន្តែនៅពេលយប់ ហើយមានពន្លឺគួរសមនោះ យើងមិនចាំបាច់បើកវាក៏បានដែរ ព្រោះវាអាចធ្វើអោយមុខមនុស្សទៅជាឆេះ ឬមានកែវភ្នែកឆ្មារ ជាដើម។ យ៉ាងណា អ្នកអាចពិចារណាទៅតាមការគួរ ថាអ្នកគួរប្រើភ្លើង LED Flash នៅពេលវេលា ឬកាលៈទេសៈបែបណា សម្រាប់ថតរូប ទើបសមស្រប។